Author Archives:

វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍជាតិ។ គេបានដឹងថា ជាការពិតដែលគ្មានជាតិសាសន៍ណាអាចអភិវឌ្ឍដោយមិនចាំបាច់មានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មិនថាជាតិសាសន៍នោះត្រូវបានប្រទានឲ្យនូវធនធានធម្មជាតិសម្បូរស្ដុកស្តម្ភក៏ដោយ។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាអ្វី? វិទ្យាសាស្រ្តគឺជាការសិក្សាស្វែងយល់អំពីធម្មជាតិដោយពឹងផ្អែកលើការពិនិត្យនិងការធ្វើតេស្តសាកល្បងរកការពិតដើម្បីទទួលបានចំណេះដឹង រីឯ បច្ចេកវិទ្យាគឺជាការអនុវត្តជាក់ស្តែងនៃចំណេះដឹងវិទ្យាសាស្រ្តទាំងនោះសម្រាប់បម្រើជាប្រយោជន៍របស់មនុស្សជាតិ។ នវានុវត្តន៍ គឺជាការអនុវត្ត (បង្កើត លក់ដូរ និងប្រើប្រាស់) ផលិតផល (ទំនិញ ឬសេវាកម្ម) ឬវិធីសាស្រ្តដែលថ្មីឬប្រសើរជាងមុនគួរឲ្យកត់សម្គាល់ ផ្អែកលើបច្ចេកវិទ្យាដែលទទួលបាន ហើយទទួលបានប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន ។ល។   គ្រប់ប្រទេសជាតិដែលមានការអភិវឌ្ឍខ្ពស់ ដូចជា ប្រទេសអាមេរិក ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ។ល។ មានមោទនភាពដោយការបង្កើតស្នាដៃផ្នែកវិទ្យាសាស្រ្តជាច្រើន ដែលធ្វើឱ្យគេត្រូវបានទទួលស្គាល់ថាជាប្រទេសរុងរឿងក្នុងលោក។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាកម្លាំងជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជាតិសាសន៍មួយដែលគ្មានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឬត្រូវពឹងផ្អែកលើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសដទៃ គឺជាជាតិសាសន៍ដែលដើរតោង​ក្រោយគេ ពឹងលើគេ និងមិនមានជំហរខ្លួនឯងពិតប្រាកដ។   វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ផ្សាភ្ជាប់ជាមួយទំនើបកម្ម ហើយវាគឺជាឧបករណ៍សំខាន់សម្រាប់ការអភិវឌ្ឍឲ្យបានឆាប់រហ័ស។ ឧបករណ៍ទំនើបសម្រាប់សម្រួលកិច្ចការ និងការរស់នៅរបស់មនុស្សគឺជាលទ្ធផលនៃការរកឃើញនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ គ្រឿងយន្ត អគ្គិសនី… Read More »