វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា?

វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (វ&ប​) ​មាន​សារៈ​សំខាន់​យ៉ាងខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ ។ ​គេបាន​ដឹងថា ជា​ការ​ពិត​ដែល​គ្មាន​ជាតិសាសន៍​ណា​អាច​អភិវឌ្ឍន៍​ ដោយ​មិន​ចាំបាច់​មាន​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​ មិន​ថា​ជាតិ​សាសន៍​​នោះ​ត្រូវបានប្រទានអោយនូវ​ធនធាន​ធម្ម​ជាតិសម្បូរស្ដុកស្តមក៏ដោយ ។ វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​វិទ្យា​គឺ​ជា​អ្វី​? វិទ្យា​សា​ស្រ្ត​គឺ​ជា​ការ​សិក្សា​ស្វែងយល់ដោយ​ពឹង​ផ្អែក​លើ​ការពិនិត្យ​និង​ការ​ធ្វើ​តេ​ស្តសាកល្បងរក​ការពិត​ដែល​ផ្ដល់​​ជា​ចំណេះដឹង​អាច​ត្រូវ​បានប្រើប្រាស់ក្នុងការរៀបចំជា​ប្រព័ន្ធ​មួយ​សម្រាប់បម្រើជាប្រយោជន៍មនុស្សជាតិ រីឯ​ប​ច្ចេ​ក​​វិទ្យា​គឺ​ជាការអនុវត្ត​ជាក់ស្តែងពី​ចំ​នេះ​ដឹងនៃ​វិទ្យា​សា​ស្រ្ត​ ។ ប្រទេសជាតិដែលមានការ​អភិវឌ្ឍខ្ពស់នៃ​ពិភព​លោក​​ដូចជា​ ប្រទេសអា​មេ​រិ​ក ​ប្រទេស​អាល្លឺម៉ង់​ ប្រទេស​បារាំង ។ល។​ មាន​មោទនភាព​ដោយការរកឃើញ​ផ្នែក​វិទ្យា​សា​ស្រ្ត​​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​គេ​ត្រូវ​បាន​វាយតម្លៃ​ថា​ជា​មហា​អំណាច​ពិភពលោក​។ វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​វិទ្យា​គឺ​​ជាចលករនៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ ​។ ជាតិ​មួយ​ដែលគ្មាន​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា ​ឬត្រូវ​ពឹងផ្អែក​លើ​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​នៃ​ប្រទេស​ដទៃ​ ​​គឺ​​ជា​ជាតិ​សាសន៍ដែលដើរតោង​ក្រោយ​គេ ហើយបើមាន​ឯករាជ្យក៏ត្រឹមតែសំបកក្រៅប៉ុណ្ណោះ​ ។ ​​ជាតិ​សាសន៍​នេះ​នឹង​ត្រូវ​បាន​ចាត់​ទុកថាមិនអភិវឌ្ឍ ។ វិទ្យា​សា​ស្រ្ត ​និង​ប​ច្ចេ​ក​វិទ្យា​ផ្សា​ភ្ជាប់​ជាមួយ​ទំនើបកម្ម ​ហើយ​វា​គឺ​ជាឧបករណ៍​សំខាន់​សម្រាប់​ការ​អភិវឌ្ឍអោយបាន​ឆាប់​រហ័ស ​។ ឧបករណ៍​​ទំនើប​សម្រាប់​សម្រួល​កិច្ចការ​ និង​ការ​រស់​នៅ​របស់​មនុស្ស​គឺជាលទ្ធផលនៃការរកឃើញ​នៃ​វិទ្យា​សា​ស្រ្ត ​និង​ប​ច្ចេ​ក​វិទ្យា ​។ អគ្គីស​នី​ ​យន្តហោះ​ ទូរ​ស័​ព្ទ ទូរទស្សន៍​ កុំព្យូទ័រ ​និង​​ម៉ាស៊ីនដទៃ​ទៀត​មិន​អាច​ត្រូវ​បាន​បង្កើត​ដោយគ្មាន​ការរកឃើញនៃ​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យាឡើយ ​។ វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​វិទ្យា​ក៏​មាន​សារៈ​សំខាន់​ខ្លាំង​ផង​ដែរ​នៅ​ក្នុង​ការ​ផលិត​​ថ្នាំ​និង​ការ​ព្យាបាល​ជំងឺ ​។ ប្រទេស​ជាតិ​មួយ​ដែល​ខ្វះ​វិទ្យា​សា​ស្រ្តនិង​ប​ច្ចេ​ក​វិទ្យា​​ចាំបាច់នៅ​ក្នុងវិស័យ​នេះ​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ប្រទេស​មាន​ការ​អភិវឌ្ឍ​ផ្សេង​ទៀតសម្រាប់​អត្ថិភាព​នៃ​ប្រជាជន​របស់​ខ្លួន ​។ ​ប្រទេស​មួយបែបនេះ​មិន​អាច​ត្រូវ​បាន​គេចាត់ទុក​ថា ​ឯករាជ្យ​ទេ ព្រោះ​ត្រូវ​អាស្រ័យ​លើកបិចិត្តឬតាមតែការគិតឃើញនៃ​ប្រទេស​ផ្សេង​ទៀតដែលមាន​វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​​វិទ្យាចាំបាច់នោះ​ដើម្បី​រស់​នឹងគេ… Read More »